Monday, November 29, 2010

កត្តាសមត្ថភាពបុគ្គលិកដើម្បីជោគជ័យក្ហុងការងារ













មាតិកា
• ​និយមន័យកត្តាសមត្ថភាព
• ​សារសំខាន់នៃកត្តាសមត្ថភាព
• ​ការរៀបចំកត្តាសមត្ថភាព
• ​កត្តាសមត្ថភាពទាំង៨

ការកំនត់កត្តាសមត្ថភាព





កត្តាសមត្ថភាព
និយមន័យៈ
១.​ ជាជំនាញ ចំនេះដឹង កំលាំងកាយចិត្តដែលអាចជំរុញអោយបុគ្គលម្នាក់អាចបំពេញការងារប្រកបដោយភាពជោគជ័យ
(​ Unido​​, 2002) ​។

២.​ ជាប្រភពចំនេះដឹងរួមចរិកលក្ខណកត្តាសង្គម​ ជាមួយនិងជំនាញរបស់បុគ្គលម្នាក់ដើម្បីបំពេញការងារអោយបានប្រសើរ (Hayes, 1979)។







កត្តាសមត្ថភាព

សារៈសំខាន់សី្តពីកត្តាសមត្ថភាព

• ​ការបង្កើតគំរោងអភិវឌ្ឍន៍អាជីព
• ​ការបណ្តុះបណ្តាល​ និង​ ការអភិវន្ឍន៍
• ​ការតំឡើងប្រាក់ខែ
• ​ការតំឡើងថានះ
• ​ការផ្លាស់ប្តូរមុខតំណែង
• ​ការទទួលបានការរីកចំរើនការងារ

ការប្រើប្រាស់កត្តាសមត្ថភាពក្នុងប្រព័ន្ធ​ធនធានមនុស្ស



ការកំនត់កត្តាសមត្ថភាព


ឥរិយាបថជំនួយ
និយមន័យៈ
ជាការសំគាល់កត្តាសមត្ថភាពនិមួយៗ​ នៅកន្លែងការងារ។

ការកំនត់កត្តាសមត្ថភាព


សន្ទស្សន៍
និយមន័យ
ជា​ ឧបករណ៏សំរាប់វាស់វែង និង​ កំនត់កត្តាសមត្ថភាព។

កត្តាសមត្ថភាពសំខាន់ៗ

១​ ភាពស្មោះត្រង់
និយមន័យ
ជាសមត្ថភាពដែលមានការទទួលខុសត្រូរក្សានូវក្រមសីលធម៌ ច្បាប់ និង បទបញ្ជា របស់អង្គភាព រឺ សង្គមដែលពាក់ព័ន្ធនឹងសកម្មភាពការងារ។

ឥរិយាបថជំនួយ
• ឥរិយាបថមានការទទួលស្គាល់ពីសង្គមយ៉ាងទូលំទូលាយអំពី តំលៃ​ និង​ សីលធម៌។ ។
• ការសំដែង នឹង ការប្រព្រឹត្តិឡើង ដែលមិនប្រាសចាកពី ក្រឹត្យក្រមរបស់អង្គភាព​។
• រាល់ការសំរេចចិត្តគឺ ត្រូវអោយមានប្រយោជន៏ដល់ PSE នឹង ប្រកបដោយ ក្រមសីលធម៌ខ្ពស់ គឺមិនមែនជាលក្ខណៈបុគ្គលនោះទេ។
• កសាងទំនុកចិត្ត និង​ ភាពជឿជាក់រវាងបុគ្គលិក និង ដៃគូរខាងក្រៅអង្គភាព
• កសាងភាពស្មោះត្រង់ខ្ពស់ចំពោះខ្លួន និង សមាជិកក្រុមការងាទទួលខុសត្រូវ
• រក្សានូវប្រភពជំនួយ និង ព័ត៌មានដោយយកចិត្តទុកដាក់

២ ភាពបត់បែននិយមន័យ
ជាសមត្ថភាពដែលអាចបត់បែននឹងសំរបសំរួលដោយប្រសិទ្ធិភាពទៅតាម ការផ្លាស់ប្តូរ បរិយាកាសការងារ ​ ដូចជាពេលជួបប្រទះនឹងការងារ រឺ ភារកិច្ច ការទទួលខុសត្រូវថ្មី និង បុគ្គលដទៃទៀត។
ឥរិយាបថជំនួយ
• មានទឹកចិត្តទូលំទូលាយ និង ពិចារណានូវជំរើសផ្សេងៗគ្នា
• ជាភ្នាក់ងារផ្លាស់ប្តូរ និង​ ប្រើប្រាស់នូវវីធីសាស្រ្តជួយលើកទឹកចិត្តដល់អ្នកដទៃអោយយល់ និង​ អាចទទួលបាននូវការផ្លាស់ប្តូរ
• មានភាពបត់បែន និង​ អាចទំលាប់បានជាមួយនឹង វីធីសាស្រ្តផ្សេងៗគ្នាដើម្បីសំរេចបាននូវគោលដៅរបស់អង្គភាព
មានចិត្តចង់ចេះ ចង់ដឹង និង​ ចង់រៀន

៣ គំនិតផ្តួចផ្តើម
និយមន័យ
ជាការធ្វើខ្លួនអោយមានឥទ្ធិពលលើការងារយ៉ាងសកម្ម ជាជាងទទួលយកដោយមិនបានគិតពិចារណា។ ហើយក៏ជាចរិកមួយដែលចេះឆក់យកឪកាស​ ដើម្បីដោះ ស្រាយបញ្ហា នឹង គំនិតផ្តើមរកដំណោះស្រាយ
ឥរិយាបថជំនួយ
• ជាកំលាំងចិត្តមួយដែលជំរុញ រឺ បណ្តាលអោយអ្វីមួយ កើតឡើង មិនរង់ចាំតែការណែនាំ​ និង​ បញ្ជាពីនរណាម្នាក់
• ព្យាយាម​ និង​ ស្វែងរកវិធីសាស្រ្តថី្មៗ ក្នុងការបំពេញការងារប្រកបដោយប្រសិទិ្ធភាព
• ​ពោពេញដោយកំលាំងថាមពលក្នុងការបង្កើតសកម្មភាពផ្សេងៗ

៤ ភាពស៊ូទ្រាំរឺអត់ធ្មត់
និយមន័យ
ជាសមត្ថភាពមួយ ដែលត្រូវមានភាព តស៊ូ និង ​ ព្យាយាមដោះស្រាយ បញ្ហាយ៉ាង ណាអោយបានសំរេច ដោយការប្តេជ្ញាចិត្តខ្ពស់ និង​ មិនបោះបង់។
ឥរិយាបថជំនួយ:
• ជាការប្តេជ្ញាចិត្ត​​ និង​ មានឆន្ទៈចំពោះការងារ​ និង អង្គភាព
• ជាចំនុចវិជ្ជមានមួយដែលត្រូវចេះរិះរកដំណោះស្រាយនិង ច្រកចេញទោះស្ថិតក្នុងភាព
• ជំនះ និង មិនងាយបោះបង់ចោលដោយងាយពេលជួបការលំបាក
• ​អាចគ្រប់គ្រងភាពតានតឹងអារម្មណ៍បាន
• សំដែងចេញនូវភាពអត់ធ្មត់ និង ហ្មត់ចត់

៥ ការដោះស្រាយបញ្ហាប្រកបគំនិតច្នៃប្រឌិត
និយមន័យៈ
ជាសមត្ថភាពពិសេសមួយ ក្នុងការដោះស្រាយបញ្ហា រួមមាន ការកំនត់បញ្ហា ការប្រមូលព័ត៌មាន ចំណាត់ការថ្នាក់ព័ត៌មាន និង រកឬសគល់នៃបញ្ហា។ ជាពិសេសភាពច្នៃប្រឌិត ក្នុងការស្វែងរកដំណោះស្រាយ។
ឥរិយាបថជំនួយ:
• ការដោះស្រាយបញ្ហាបានដោយជោគជ័យ ដោយចេះប្រើប្រាស់ព័ត៌មានត្រឹមត្រូវ
• ជាការដោះស្រាយបញ្ហាដោយឆ្លងកាត់ការវិភាគលើទិន្នន័យប្រមូលបាន និងពិចារណាលើកត្តាជាច្រើនទៀត
• ចេះជួយអោយជាយោបល់ និង លើកទឹកចិត្តក្នុងការចែករំលែក
• ​មានការបើកចិត្តទូលំទូលាយ ក្នុងការរិៈរកគំនិតថ្មី និង ភាពច្នៃប្រឌិត

៦ ការធ្វើផែនការ និង ការអនុវត្តន៏
និយមន័យ
ជាសមត្ថភាពបង្កើតនូវគោលការណ៏មួយ ដែលមានប្រសិទ្ធិភាព សំរាប់ខ្លួនឯង​ និង អ្នកដទៃ ដើម្បីសំរេចគោលដៅ។ ការដើរតាម រឺ​ អនុវត្តន៏តាមផែនការយ៉ាងមានប្រសិទ្ធិភាព ហើយជាពិសេសគឺ​ ត្រូវចេះគ្រប់គ្រងធនធានយ៉ាងមានប្រសិទ្ធិភាព ដើម្បីភាពជោគជ័យ។
ឥរិយាបថជំនួយ
• មុនពេលធ្វើប្រតិបត្តិការ ការអភិវឌ្ឍន៏ផែនការ ត្រូវបញ្ជាក់ច្បាស់ថា​រាល់ធាតុសំខាន់ៗ ត្រូវបានរៀបចំ។
• ការវិភាគទិន្ន័យចំពោះគោលបំណងផែនការ
• អាចអោយអាទិភាពទៅលើការងារអ្វីមួយ ជាចាំបាច់និង​ សំខាន់
• ការគិតគូរ និង ពិចារណាជាមុនលើធនធានដូចជា ពេលវេលា ថវិកា និង ធនធានមនុស្សជាដើម មុនពេលអនុវត្ត
• ត្រូវបញ្ជាក់ច្បាស់ថា ផែនការត្រូវបានអនុវត្ត
• បើសិនជានិយាយ ​នោះនឹងត្រូវតែធ្វើ និង​ អនុវត្ត

៧ ការងារជាក្រុម
និយមន័យ
ការសំដែងទឹកចិត្តចូលរួមជាសមាជិកក្នុងក្រុមការងារ។
ឥរិយាបថជំនួយ
• មានការចែករំលែកយ៉ាងសកម្មក្នុងក្រុម
• ការចូលរួម និង​ ការចែករំលែកដល់ក្រុមផ្សេងៗ
• ការកសាងទំនាក់ទំនងក្នុងអង្គភាព

៨ ភាពរូសរាយរាក់ទាក់
និយមន័យ
ជាសមត្ថភាពចូលរួម និង រាក់ទាក់ជាមួយអ្នកដទៃ​ ដោយភាពរូសរាយ រីករាយ។
ឥរិយាបថជំនួយ
• មិនស្ងាត់ស្ងៀម និង​ មិននៅតែឯង គឺជំនួសដោយការនិយាយ និង ការចែករំលែក ក្នុងការសន្ទនា និង អង្គប្រជុំ
• ឆ្លៀតឪកាសចេះណែនាំខ្លួនជាលើកដំបូងដោយភាពរីករាយ
• ចេះធ្វើអោយអ្នកជុំវិញខ្លួនសប្បាយរីករាយជាមួយ

ឯកសារយោង
• http://www.scribd.com/doc/10421215/Competency-Mapping-3
• Citadel Consulting Pte Ltd