Wednesday, June 30, 2010

ប្រភេទនៃសេចក្តីស្រលាញ់

តើ​ការស្រលាញ់​របស់​អ្នក និង​ដៃគូ​របស់​អ្នក​ជាការ​ស្រលាញ់​ប្រភេទ​ណា​ដែរ? ជម្រៅ នៃ​សេចក្ដីស្រលាញ់ និង​ប្រភេទ​នៃ​ការស្រលាញ់​របស់​មនុស្សម្នាក់ៗតែងតែមាន​កំរិត និង​ប្រភេទខុសៗគ្នា។ ខាងក្រោម​នេះ គឺជា​ប្រភេទ​នៃ​សេចក្ដីស្រលាញ់​មួយចំនួន​ដែល Dr. Loveបាន​ស្រាវជ្រាវ​រកឃើញ។
សេចក្ដីស្រលាញ់​រូ​ម៉ែន​ទិច (Romantic Love) ៖ គូស្នេហ៍​តែងតែ​គិត​នឹក​ដល់​ដៃគូ​ជានិច្ច និង មានការ​ប្រច័ណ្ឌ​ដៃគូ ប្រសិនបើ​ឃើញ​ដៃគូ​នៅ​ជាមួយ​ស្រី រឺ​ប្រុសផ្សេងៗ ប៉ុន្ដែ​ចេះ​លើកលែង​អោយ​គ្នា​ទៅវិញទៅមក។ ការស្រលាញ់​បែបនេះ គឺជា​ការស្រលាញ់​ដោយមាន​ការទាក់ទាញ​ចិ​ត្ដ តាមរយៈ​រូប​សម្បត្ដិ​ខាងក្រៅ ហើយ​ដៃគូម្ខាងៗតែងតែ​ព្យាយាម​ធ្វើយ៉ាងណា​អោយដឹងថា​គេ​បានទទួល នូវ​ការឆ្លើយតប ពី​ការស្រលាញ់​របស់​ដៃគូ​វិញ។
សេចក្ដីស្រលាញ់​ស្មោះស្ម័គ្រ (Faithful love)៖ដៃគូ​ស្នេហា​ហាន់​លះបង់ និង​បូជា​ចំពោះ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ស្មោះ​ស្ម​គ្រ័ ដោយ​មិន​គិត​រំពឹង​នូវ​ការ​តបស្នង​អ្វី​ឡើយ។ គូស្នេហ៍​មាន​ភាពទន់ភ្លន់ ចេះ​យល់​ចិ​ត្ដ និង យក​ចិ​ត្ដ​ទុកដាក់ ថែមទាំង​មានការ​ទទួលខុសត្រូវ​ទៀតផង។
សេចក្ដីស្រលាញ់​ដោយ​មត្ដិ​ភាព (Best friend love)៖គឺជា​ចំណង​មិ​ត្ដ​ភាព​មួយ ដែល​ដៃគូ​មានការ​រីករាយ និង​ភាពស្និទ្ធស្នាល​រវាង ចំណង​មេត្រីភាព​នឹង​គ្នា។ ជា​ចំណង​មិ​ត្ដ​ភាព​មួយ​ដែលមាន​ផាសុខភាព សប្បាយរីករាយ ទុក​ចិ​ត្ដ​គ្នា និង​មានការ​តាំងចិត្ដ ក្នុងការ​ថែរក្សា​ដើម្បី​បង្កើន​ចំណង​មិ​ត្ដ​ភាព​នេះ។
សេចក្ដីស្រលាញ់​ចំពោះ​ឪពុកម្ដាយ (Parental love) ៖ ជា​សេចក្ដីស្រលាញ់​ថ្នាក់ថ្នម​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​រវាង​ឪពុកម្តាយ​ទៅ​កូន ឬ​ពី​កូន​ទៅ​ឪពុកម្តាយ។

វិធីសាស្ត្រប្រាំ​យ៉ាង​សំរាប់​ជួយ​អ្នក​មាន​វិបត្តិ​ស្នេហ៍
អ្នកមាន​អារម្មណ៍​ថា​ក្រៀម​ក្រំចិត្ត ឯកោ មិន​ចង់​ទទួលទាន​ចំណីអាហារ រឺ ក៏​ចង់​សំងំ​ខ្លួន​នៅក្នុង​បន្ទប់​ដោយ​មិន​ចង់​ជួប នរណា​នៅពេលដែល​សង្សារ រឺ ដៃគូ​របស់​អ្នក​ប្រាប់​អ្នក​ថា រឿង​យើង​ទាំងពីរ​នាក់​ត្រូវ​ចប់​ហើយ? ការ​ធ្វើបាប​ខ្លួនឯង​បែប នេះ​គឺជា​កត្តា​មិនគួរ​គប្បី​សោះ។ យ៉ាងណា​ម៉ិ​ញ ប្រសិនបើ​អ្នកមាន​វិបត្តិ​ស្នេហា អ្នក​ត្រូវ​ចងចាំ​ថា​អ្នក​មិនមែនជា​មនុស្ស ឯកោ​ឡើយ។ បើ​ដូច្នេះ​ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ ៥ យ៉ាង​សំរាប់​ជួយ​អ្នកមាន​វិបត្តិ​ស្នេហា​ទាំងឡាយ​ដើម្បី​កាត់បន្ថយ នូវ​បញ្ហា​ផ្លូវចិត្ត​ទាំងនោះ​៖
1. ប្រាប់​នរណាម្នាក់​អោយ​យល់​ពី​អារម្មណ៍​របស់​អ្នក​៖ ស្វែងរក​មិត្ត​ណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត រឺក៏​នរណា​ដែល​អាច​ពិភាក្សា​ពី​អារម្មណ៍​របស់​អ្នក​បាន និង នរណាម្នាក់​ដែល​អាចយ​ល់ពី​អារម្មណ៍​របស់​អ្នក។
2. ថែរក្សា​ខ្លួន​អ្នក​អោយបាន​ល្អ​៖ ការ​មាន​វិបត្តិ​ស្នេហ៍​អាចធ្វើអោយ​យើង​មាន​អារម្មណ៍​ពិបាក​ក្នុង​ចិត្ត យ៉ាងខ្លាំង​ដូចនេះហើយ សូមកុំ​បណ្តោយ​ខ្លួន​អ្នកធ្លាក់​ក្នុង​អន្លង់​ដ៏​ជ្រៅ​បែបនេះ​អោយសោះ។អ្វីដែល​អ្នក​គួរ ធ្វើ​នោះ​គឺ​គេង​អោយបាន​គ្រប់គ្រាន់ ទទួលទាន​ចំណីអាហារឆ្ងាញ់ៗ និង អោយបាន​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ ប្រាណ​ជាប្រចាំ និង​អោយ​តំលៃ​ទៅលើ​ខ្លួន​អ្នក និង​កុំ​អស់ស់ង្ឃឹម​ក្នុង​ចិត្ត​ឡើយ។
3. រំលឹក​នូវ​អ្វីដែល​អ្នក​ធ្លាប់​ទ​ទួ​ល​ភាព​ជោគជ័យ​កន្លងមក​៖ រំលឹក​នូវ​រាល់​គុណសម្បត្តិ របស់​អ្នក ដែលមាន​កន្លងមក និង គិត​អ្វីដែល​ល្អ​អំពី​អ្នក ហើយ​ប្រសិនបើ​អ្នក​គិត​មិនឃើញ​ដោយសារតែ​អ្នក មាន​វិបត្តិ​ស្នេហ៍​នោះ​អ្នក​អាចអោយ​មិត្ត​របស់​អ្នក ជួយ​រក​នឹក​នូវ​អ្វីដែល​អ្នក​ធ្លាប់បាន​ទទួលជោគជ័យ កន្លងមក។ កុំ​បារម្ភ​ស​អ្វី អ្នកជា​មនុស្ស​ម្នាក់​ដ៏​អស្ចារ្យ ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ដែល​គេ​នៅចាំ​គាំទ្រ អ្នក​ផងដែរ។
4. កុំអោយ​ខ្លួនឯង​នៅ​ទំនេ​រ៖ នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​សំរាប់ធ្វើ​ការតុបតែង​កែលំអ​បន្ទប់ អាន​រឿង​កំប្លែង​លេង​កីឡា រឺ ក៏​ស្វែងរក​នូវ​សកម្មភាពថ្មីៗដើម្បី​កំសាន្ត។ នេះ​មិនមែន​មានន័យថា​អ្នក​មិន​ខ្វល់​នូវអ្វីៗដែល​កើតឡើង​ជុំវិញ​នោះទេ គឺ គ្រាន់តែ​អោយ​អ្នក​ផ្តោតទៅលើ​អ្វី​ប្លែក​ហើយ​ល្អ​សំរាប់​អ្នក​តែប៉ុណ្ណោះ។
1.ការរំលោភបំពាន​លើផ្លូវ​ភេ​ទ៖ ការរំលោភបំពាន​លើផ្លូវ​ភេទ គឺ ជាកា​បង្ខិតបង្ខំ​នរណាម្នាក់ ដើម្បី​សកម្មភាព​ផ្លូវភេទ​ហើយ​វា​ជា​កត្ដា​មួយ ដែល​មិន​សក្តិសម​ទាល់តែសោះ ក្នុងការ​បង្ខំ​បុគ្គល​ណា​ម្នាក់ រឺ ដៃគូរបស់ខ្លួនអោយគេធ្វើអ្វីដែលគេមិនអាចទទួលយកបាន។
ហេតុអ្វី​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍
តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ស្រលាញ់​ន​ណា​ម្នាក់ បន្ទាប់ពី​អ្នក​បាន​ជួប ឬ​និយាយ​ឆ្លើយឆ្លង​ជាមួយ​គេ មួយរយៈ​កន្លងមក​ដែរឬទេ? អ្នក​អាច​នឹងមាន​ចម្ងល់​ថា ហេតុអ្វី​បានជា​អ្នកមាន​អារម្មណ៍​បែបនេះ​ជាមួយ​តែ​បុគ្គល​ម្នាក់​នោះ ខុសប្លែក​ពី​អ្នក​ដ៏​ទៃ ? អារម្មណ៍​ទាំងនេះ​គឺជា​សញ្ញា​ដែល​បញ្ជាក់ថា អ្នក​កំពុង​ចាប់ផ្ដើម​ស្នេហា​ទៅលើ​មនុស្ស​ម្នាក់​នោះ​ដោយ​មិនដឹង​ខ្លួន​ហើយ ឬក៏​គេ​ហៅថា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នោះឯង។
មាន​មូលហេតុ​ជាច្រើន​ដែល​ជំរុញ​ចិ​ត្ដ​អ្នក​អោយ​ធា្ល​ក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ នឹង​គេ​ដោយ​មិនបាន​ដឹងខ្លួន។ សំរាប់​លេខ​នេះ ដុក​ទ័​រឡូ​វ​សូម​ឡើ​ក​យកតែ​កក្ដា​សំខាន់​មក​ជម្រាបជូន​ដូចតទៅ ៖
រូប​សម្បត្ដិ គឺជា​ចំនុច​ដំបូង​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​អ្នក។ មាន​អ្នកខ្លះ​បាន​លង់​ស្រលាញ់​គេ ចាប់​តាំងតែ​ពី​បាន​ជួបគ្នា លើកដំបូង​មក​ម្លេះ។ ហើយ​អ្នក​ខ្លះទៀត​គឺ​លង់​ស្រលាញ់​គេ ដោយសារតែ​គេ​មាន​រូបរាង​ស្រដៀង ទៅនឹង​មនុស្ស ឬ​និ​មិ​ត្ដ​រូប​ជាទី​ស្រលាញ់ ដែល​ធ្លាប់់​ផ្ដល់​ភាពកក់ក្ដៅ ភាពសប្បាយ​រីករាយ​ដល់​ខ្លួន នៅក្នុង​គ្រា​អតីតកាល ឬក៏​តាំងពី​នៅ​កុមារភាព​មក។
ក្លិនក្រអូបៈ ក្លិនក្រអូប​នៃ ផ្កា ទឹកអប និង​សំភារៈផ្សេងៗទៀត គឺ​សុទ្ធតែជា​កត្ដា​ជំរុញ​បន្ថែម នៅក្នុង​ពិភព​ទំនាក់ទំនង រ៉ូ​មែន​ទិច​នេះ​ផងដែរ។ - ការយក ចិ​ត្ដ​ទុកដាក់​របស់គេ​ចំពោះ​អ្នកៈ សកម្មភាព​ទាំងឡាយផ្សេងៗទៀត​ដែល​គេ​បានធ្វើ​ចំពោះ​អ្នក ឬ​ដើម្បី​អ្នក គឺ​សុទ្ធតែ​អាច​ទាញយក​ការចាប់អារម្មណ៍​របស់​អ្នក​បន្ដិចម្ដងៗ រហូត​ធ្វើអោយ​អ្នកធ្លាក់​ក្នុង​អន្លង​ស្នេហ៍​ជាមួយ​គេ។
សញ្ញា​ទាក់ទាញ​ភេទ​ផ្ទុយគ្នា (Love pheromones): សញ្ញា​មួយចំនួនទៀត ដែល​យើង​មើលមិនឃើញ ក៏​ជា​ចំណែក​មួយ ធ្វើអោយ​អ្នកធ្លាក់​ក្នុង​អន្លង​ស្នេហ៍​ផងដែរ។ សញ្ញា​ហ្វឺ​រឺ​ម៉ូ​ន (pheromones) គឺជា​សញ្ញា​ដែល​បញ្ចូនទៅ ខួរក្បាល តាមរយៈ​ប្រព័ន្ធ​ឃិន​វិញ្ញាណ។ វា​អាច​សំដែង​ប្រាប់​អំពី ទំនាក់ទំនង​ផ្លូវភេទ ការការពារ ការឈ្លានពាន និង ការភ័យខ្លាច។ នេះ​បើ​យោងទៅតាម​សំដី​របស់លោក Dr Kristal។
ដូច្នេះ ចំណុច​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាងលើ​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ខួរក្បាល​របស់​អ្នក ហើយក៏​បង្កើត​ការវាយតំ​លៃ​ដោយ​ស្វ័យប្រ​វ​ត្ដិ​អំពី​រូបគេ​ម្នាក់​នោះ ដោយសា​តែ​តំលៃ​របស់​ខួរក្បាល​មើលឃើញថា​គេ​ល្អ ទើប​ធ្វើអោយ​អ្នក​ស្រលាញ់​គេ​ដោយ​មិនដឹង​ខ្លួន។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​អោយដឹងថា​គេ​ស្រលាញ់​ខ្ញុំ?
មាន​សញ្ញា​មួយចំនួន​ដែល​អាច​ប្រាប់​អោយ​អ្នក​ដឹងថា​គេ​កំពុងមាន​អារម្មណ៍​គិត​អំពី​អ្នក ដោយ​គ្រាន់តែ​អ្នកធ្វើ​ការអង្កេត លើ​ចំនុច​មួយ ចំនួន​ដូចខាងក្រោម ៖
- គេ​ពន្យា​យាម​នៅក្បែរ​អ្នក​ច្រើនជាង​អ្នក​ដ៏​ទៃ
- គេ​តែងតែ​លើកសរសើរ​អំពី​អ្នក និង​យក​រឿង​វិជ្ជមាន​របស់​អ្នក​ទៅប្រាប់​មិ​ត្ដ​ភ័​ក្ដ​ដ៏ជារឿយ។
- គេ​តែង​រៀបចំខ្លួន និង​ធ្វើ​ទង្វើ​ទាំងឡាយ ដែល​អ្នក​ពេញចិត្ដ ទោះបីជា​ទង្វើ​នោះគេ​មិនសូវ​ចូល​ចិ​ត្ដ​ក៏ដោយ
- គេ​ច្រើន​ទូរស័ព្ទ​មករក​អ្នក​សូម្បីតែ​គ្មាន​ការ​អ្វី​សោះ ដោយ​គ្រាន់តែ​សួរ​ទៅ​អ្នក​ថា តើ​អ្នកសុខ​សប្បាយ ឬទេ? ហើយ​កំពុងតែ​ធ្វើ​អ្វី? ញ៉ាំ​បាយ​ហើយ​ឬ​នៅ? ចូល​គេង​ហើយ​ឬ​នៅ? ល។
- គេ​ចាប់ផ្ដើម​យក​ចិ​ត្ដ​ទុកដាក់​អំពី​មិ​ត្ដ​ភ័​ក្ដ ឬ​មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក
- គេ​លុប​ចោលការ​ណាត់ជួបរ​វា​ង​គេ និង​មិ​ត្ដ​របស់គេ​ដើម្បី​អ្នក។
ចំនុច​ខាងលើនេះ​មិនមែន​សុទ្ធតែ​អាច​បញ្ជាក់​យ៉ាងពិត​ប្រាកដថា​គេ​ស្រលាញ់​អ្នក​នោះទេ វិធីសាស្ដ្រ​ដែល​ល្អ​បំផុត​នោះ​គឺ​រក​ពេលវេលា​ដើម្បី​និយាយ​ជាមួយ​គេ​ពីអ្វី​ដែល​អ្នក​ចង់ដឹង​នូវ​ការពិត។

No comments: